អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត
អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុតកាលឆ្នាំ១៩៣២-១៩៧៦

លោក ស៊ីន-ស៊ីសាមុត ឬ ស៊ិន ស៊ីសាមុត ១៩៣២-១៩៧៦) គឺជាអ្នកនិពន្ធបទចម្រៀង និងជាអ្នកចម្រៀងខ្មែរដ៏ល្បីល្បាញ នាអំឡុងទសវត្សរ៍ឆ្នាំ ៥០ ដល់ ៧០ ។ លោកមានរហស្សនាមថា ជា អធិរាជសំឡេងមាស ។ លោក ស៊ីន-ស៊ីសាមុត ទទួលមរណភាពក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ១៩៧៦ ។ ភាពល្បីល្បាញរបស់លោក ស៊ីន
ស៊ីសាមុត បានពីទឹកដមសំឡេងដ៏ក្រអួនក្រអៅ ពីរោះ រណ្ដំចិត្ត គួបផ្សំនិងបទចម្រៀងមនោសញ្ចេតនាគ្រប់រសជាតិ លន្លង់លន្លោច សប្បាយ កម្សត់ខ្លោចផ្សា ។ល។ ដែលជាស្នាដៃនិពន្ធផ្ទាល់របស់លោក និងអ្នកនិពន្ធដទៃក្នុងជំនាន់លោក ។ លោក សុីន សាមុត គឺជាវីរបុរសស្នេហាជាតិ។ ស្ថានភាពសិល្បៈតន្ត្រីនាសម័យនោះ ៖ ប្រជាប្រិយភាពរបស់លោក ស៊ីន ស៊ីសាមុត មិនបានធ្វើឱ្យចុះទន់ខ្សោយកិត្តិនាមរបស់អ្នកចម្រៀងដទៃទៀត ដូចជា លោក អ៊ឹម សុងសឺម និង អ្នកស្រីហួយ មាស ដែលច្រៀងឱ្យវិទ្យុជាតិនាសម័យនោះទេ ។ លោក មាស-ហុកសេង អ្នកសិល្បៈចម្រៀងនៅមហាវិទ្យាល័យវិចិត្រសិល្បៈ ភ្នំពេញ សាលារចនា មានកិត្តិនាមល្បីតាមរយៈបទ លលកញីឈ្មោល នៅឆ្នាំ ១៩៦៦។ កិត្តិសព្ទរបស់តារាចម្រៀងល្បី ៗ ទាំងនេះ បានដោយសារទឹកដៃនិពន្ឋរបស់កវី ម៉ា ឡៅពី ដែលបាននិពន្ធបទល្បី ៗដូចជាបទ ដៃសមុទ្រត្រពាំងរូង និង បទ លលកញីឈ្មោល ជាដើម។ លោក ម៉ាឡៅពី បានលាចាកលោកនៅរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក។ លោក អ៊ឹម សុងសឺម ច្រើនតែច្រៀងនិងមិនសូវនិពន្ធបទភ្លេងទេ។ បទចម្រៀងល្បីរបស់លោក គឺ បទកោះត្រល់ ដែលបានថតនៅឆ្នាំ ១៩៦៣ នៅតែដក់ជាប់ក្នុងដួងចិត្តខ្មែរគ្រប់រូប ដែលសោកស្តាយនូវការបាត់បង់កោះត្រល់ទៅវៀតណាម។ លោក អ៊ឹម សុងសឺម និងអ្នកស្រី ហួយ មាស តែងតែទៅតាមសម្តេច ព្រះបាទនរោត្តម សីហនុ ពេលទ្រង់ចុះទៅទស្សនកិច្ចតាមខេត្ត ដើម្បីច្រៀងបទចម្រៀងប្រជាប្រិយ មានរាំវង់ជាដើម សម្រាប់កំដរបងប្អូនប្រជាពលរដ្ឋ ដែលទៅទទួលស្វាគមន៍ព្រះប្រមុខរដ្ឋ។ លោក សុះ ម៉ាត់ ក៏ជាអ្នកចម្រៀងល្បីនាសម័យនោះដែរ តាមរយៈបទអាកាសយាន។ អ្នកគាំទ្រលោក សុះម៉ាត់ ភាគច្រើនជាអ្នកដែលមិននិយមបទថ្មីៗ របស់លោក ស៊ីន ស៊ីសាមុត ដែលចេញក្រោយទេ ។
នៅឆ្នាំ ១៩៦៣ លោក ស៊ីន ស៊ីសាមុត ចាប់ផ្តើមថតចម្រៀងអោយផលិតកម្មវត្តភ្នំ។ បទចំប៉ាបាត់ដំបង បានឆក់យកបេះដូងអ្នកស្តាប់នៅទូទាំងប្រទេស។ នៅក្នុងបទសម្ភាសន៍មួយរៀបចំឡើងនៅឆ្នាំ ១៩៧១ ដោយទូរទស្សន៍សាធារណរដ្ឋ អ្នកសម្ភាសន៍លោកបានរំលឹកឡើងថា បទចំប៉ាបាត់ដំបង នេះជាបទដំបូងគេបង្អស់ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍នេះ ដើម្បីអបអរសាទរពិធីសម្ភោធស្ថានីយ៍របស់ខ្លួននៅឆ្នាំ១៩៦៥។ កិត្តិសព្ទរបស់លោកឡើងដល់កំពូលនៅពាក់កណ្តាលទសវត្សរ៍៦០។ លោកបានចូលរួមថតបទចម្រៀងថ្វាយព្រះបាទនរោត្តម សីហនុ ដូចជា បទរាត្រីដែលបានជួបភ័ក្រ និង បទភ្នំពេញ។ នៅចុងទសវត្សរ៍៦០ និងដើមទសវត្សរ៍៧០ លោកចាប់ផ្តើមថតបទចម្រៀងដាក់ក្នុងភាពយន្តពេញនិយមមួយចំនួននាសម័យនោះ មាន រឿងអនអើយស្រីអន រឿងទិព្វសូដាច័ន្ទ និង រឿងថាវរីមាសបង។ ក្នុងរឿងពៅឈូកស ដឹកនាំថតដោយលោក ទា លឹមកាំង សំដែងដោយ លោក ជា យុទ្ធថន និង អ្នកស្រី ឌី សាវ៉េត បទនាវាជីវិត របស់លោក ស៊ីន ស៊ីសាមុត កាន់តែធ្វើអោយផ្ទៃរឿងកាន់តែកម្សត់។ បទនាវាជីវិត បន្ទរឡើងនៅក្នុងឈុតសង្វាត សំដែងដោយ លោក ជា យុទ្ធថន ចេញទូកចាកចោលនាងពៅឈូកស សំដែងដោយអ្នកស្រី ឌី សាវ៉េត អោយនៅកណ្តោចកណ្តែង។ នៅក្នុងជីវិតសិល្បៈរបស់លោក លោកធ្លាប់ថតបទចម្រៀងឆ្លងឆ្លើយជាមួយអ្នកចម្រៀងស្រីជាច្រើនមានដូចជា អ្នកស្រី ម៉ៅ សារ៉េត អ្នកស្រី កែវ សិដ្ឋា អ្នកស្រី ឈុន វណ្ណា អ្នកស្រី ហួយ មាស អ្នកស្រី រស់ សេរីសុទ្ធា និង អ្នកស្រី ប៉ែន រ៉ន។ អ្នកស្រី ម៉ៅ សារ៉េត ជាអ្នកចម្រៀងស្រីដែលមានឈ្មោះល្បីទូទាំងប្រទេសដំបូងគេចាប់ពីកម្ពុជាបានឯករាជ្យ។ បទចម្រៀងល្បីរបស់អ្នកស្រីគឺ បទសំបុត្រក្រោមខ្នើយ និងបទអោយអូនអស់ចិត្ត។ អ្នកស្រី ប៉ែន រ៉ន ចាប់ផ្តើមថតចម្រៀងជាមួយលោក ស៊ីន ស៊ីសាមុត នៅឆ្នាំ ១៩៦៦។ អ្នកស្រី រស់ សេរីសុទ្ធា ចាប់អាជីពសិល្បៈករនៅឆ្នាំ ១៩៦៧ ជាមួយនឹងបទស្ទឹងខៀវ។ សំឡេងស្រួយស្រេះរបស់អ្នកស្រីសក្តិសមឥតខ្ចោះជាមួយសំឡេងធ្ងន់ក្រអួនរបស់លោក ស៊ីន ស៊ីសាមុត។
លោកស៊ីន-ស៊ីសាមុត មិនដែលមានទំនាក់ទំនងស្នេហាអោយបានច្បាស់លាស់ជាមួយអ្នកណាទេ។ ដោយសារតែលោកមានមហិច្ឆតាខ្ពស់និងបូជាខ្លួនសម្រាប់ចម្រៀង ហេតុនេះលោកមិនមានពេលសម្រាប់មានស្នេហាផ្អែមល្អែមទេ។ ទំនាក់ទំនងរបស់លោកជាមួយស្រីៗ ទំនងជាគ្រាន់តែត្រឹមជាមិត្តជាជាងស្នេហា។លោកស៊ីន ស៊ីសាមុតរៀបអាពាហ៍ពិពាហ៍២ដង។ បន្ទាប់ពីបញ្ចប់ការសិក្សាពីសាលាវេជ្ជសាស្ត្រ លោករៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី ខាវ-ថងញ៉ុត ដែលជាបងប្អូនជីជូនមួយជាមួយលោក តាមការចាត់ចែងរបស់មេបា។ ពួកលោកមានបុត្រាបុត្រី៤នាក់មានដូចជា សុិន យុទ្ធនា សុិន ច័ន្ទឆ័យា សុិន វ៉ាន់ថា សុិន ប្រាសាទសង្វា។ បន្ទាប់ពីសម័យខ្មែរក្រហម មានតែកូនស្រីម្នាក់និងកូនប្រុសម្នាក់ទេដែលរស់រានមានជីវិត។ ជីវិតគ្រួសាររបស់លោកចាប់មានភាពរកាំរកូសដោយសារសម្ពាធពីអាជីពនិងកេរ្តិ៍ឈ្មោះរបស់លោក។ ភរិយារបស់លោកបានចាកចោលលោកទៅបួសជាដូនជី ពេលលោកស្រីមានអាយុ៣០ឆ្នាំ។
ទោះបីជាលោកស៊ីន ស៊ីសាមុតមានទេពកោសល្យនិងធ្វើការខ្លាំងផ្នែកចម្រៀងនិងតន្ត្រីក៏ដោយ ប្រាក់ចំណូលរបស់លោកមានកម្រិតមធ្យម បើប្រៀបធៀបនឹងអ្នកល្បីៗផ្សេងទៀត។ ទោះជាលោកជាអ្នកចម្រៀងមានប្រជាប្រិយបំផុតនៅសម័យនោះក៏ដោយ ក៏លោកមិនអាចក្លាយជាអ្នកមានមហាសាលម្នាក់ដែរ។ លោកមានជីវភាពមធ្យម ដោយសារប្រាក់ចំណូលបានមកតែពីទេពកោសល្យនិងការងារចម្រៀងនិងតន្ត្រីរបស់លោកសុទ្ធសាធ គ្មានចំណូលអ្វីមកពីក្រៅទៀតទេ។ លុយកាក់របស់លោកត្រូវបានស្វះស្វែងរកដោយសេចក្តីព្យាយាម និងសន្សំសំចៃរហូតដល់លោកសង់បានវីឡាធុនមធ្យមមួយនៅទួលទំពូងដែលមានឈ្មោះថា វីឡាសូក្រាត។ ប៉ុន្តែប្រាក់ចំណូលរបស់លោក៏អាចអោយលោកដូររថយន្តវ៉ុលវ៉ាហ្គិន ពណ៌ខៀវផ្ទៃមេឃ យករថយន្តមែរសឺដែស ពណ៌ខៀវបាន។
ជាទូទៅ ជីវិតរបស់លោកគឺសាមញ្ញណាស់ ដោយចំណាយពេលភាគច្រើនសម្រាប់ធ្វើការងារ។ ដោយសារតែប្រាក់ចំណូលបានពីសិល្បៈរបស់លោកមានកម្រិតមធ្យម លោកបានហាមប្រាមកូនៗរបស់លោកមិនអោយចាប់អាជីពជាសិល្បករចម្រៀងតន្ត្រីទេ។ លោកបានពន្យល់ដល់លោក ស៊ីន-ច័ន្ទឆាយ៉ា ដែលជាកូនប្រុសរបស់លោកថា អាជីពជាអ្នកចម្រៀងគ្មានតម្លៃទេ។ ទោះជាកូនៗរបស់លោកបង្ហាញទេពកោសល្យផ្នែកចម្រៀងក៏ដោយ ក៏ស៊ីន-ស៊ីសាមុតមិនដែលជួយលើកទឹកចិត្តឬជួយបង្ហាត់បង្រៀនកូនៗពីសិល្បៈតន្ត្រីនិងចម្រៀងដែរ។
អត្តបទដកស្រង់ពី វិគីភីឌា
ស៊ីន ស៊ីសាមុត

លោក ស៊ីន-ស៊ីសាមុត ឬ ស៊ិន ស៊ីសាមុត ១៩៣២-១៩៧៦) គឺជាអ្នកនិពន្ធបទចម្រៀង និងជាអ្នកចម្រៀងខ្មែរដ៏ល្បីល្បាញ នាអំឡុងទសវត្សរ៍ឆ្នាំ ៥០ ដល់ ៧០ ។ លោកមានរហស្សនាមថា ជា អធិរាជសំឡេងមាស ។ លោក ស៊ីន-ស៊ីសាមុត ទទួលមរណភាពក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ១៩៧៦ ។ ភាពល្បីល្បាញរបស់លោក ស៊ីន
ស៊ីសាមុត បានពីទឹកដមសំឡេងដ៏ក្រអួនក្រអៅ ពីរោះ រណ្ដំចិត្ត គួបផ្សំនិងបទចម្រៀងមនោសញ្ចេតនាគ្រប់រសជាតិ លន្លង់លន្លោច សប្បាយ កម្សត់ខ្លោចផ្សា ។ល។ ដែលជាស្នាដៃនិពន្ធផ្ទាល់របស់លោក និងអ្នកនិពន្ធដទៃក្នុងជំនាន់លោក ។ លោក សុីន សាមុត គឺជាវីរបុរសស្នេហាជាតិ។ ស្ថានភាពសិល្បៈតន្ត្រីនាសម័យនោះ ៖ ប្រជាប្រិយភាពរបស់លោក ស៊ីន ស៊ីសាមុត មិនបានធ្វើឱ្យចុះទន់ខ្សោយកិត្តិនាមរបស់អ្នកចម្រៀងដទៃទៀត ដូចជា លោក អ៊ឹម សុងសឺម និង អ្នកស្រីហួយ មាស ដែលច្រៀងឱ្យវិទ្យុជាតិនាសម័យនោះទេ ។ លោក មាស-ហុកសេង អ្នកសិល្បៈចម្រៀងនៅមហាវិទ្យាល័យវិចិត្រសិល្បៈ ភ្នំពេញ សាលារចនា មានកិត្តិនាមល្បីតាមរយៈបទ លលកញីឈ្មោល នៅឆ្នាំ ១៩៦៦។ កិត្តិសព្ទរបស់តារាចម្រៀងល្បី ៗ ទាំងនេះ បានដោយសារទឹកដៃនិពន្ឋរបស់កវី ម៉ា ឡៅពី ដែលបាននិពន្ធបទល្បី ៗដូចជាបទ ដៃសមុទ្រត្រពាំងរូង និង បទ លលកញីឈ្មោល ជាដើម។ លោក ម៉ាឡៅពី បានលាចាកលោកនៅរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក។ លោក អ៊ឹម សុងសឺម ច្រើនតែច្រៀងនិងមិនសូវនិពន្ធបទភ្លេងទេ។ បទចម្រៀងល្បីរបស់លោក គឺ បទកោះត្រល់ ដែលបានថតនៅឆ្នាំ ១៩៦៣ នៅតែដក់ជាប់ក្នុងដួងចិត្តខ្មែរគ្រប់រូប ដែលសោកស្តាយនូវការបាត់បង់កោះត្រល់ទៅវៀតណាម។ លោក អ៊ឹម សុងសឺម និងអ្នកស្រី ហួយ មាស តែងតែទៅតាមសម្តេច ព្រះបាទនរោត្តម សីហនុ ពេលទ្រង់ចុះទៅទស្សនកិច្ចតាមខេត្ត ដើម្បីច្រៀងបទចម្រៀងប្រជាប្រិយ មានរាំវង់ជាដើម សម្រាប់កំដរបងប្អូនប្រជាពលរដ្ឋ ដែលទៅទទួលស្វាគមន៍ព្រះប្រមុខរដ្ឋ។ លោក សុះ ម៉ាត់ ក៏ជាអ្នកចម្រៀងល្បីនាសម័យនោះដែរ តាមរយៈបទអាកាសយាន។ អ្នកគាំទ្រលោក សុះម៉ាត់ ភាគច្រើនជាអ្នកដែលមិននិយមបទថ្មីៗ របស់លោក ស៊ីន ស៊ីសាមុត ដែលចេញក្រោយទេ ។
កុមារភាព
លោក ស៊ីន ស៊ីសាមុត ចាប់កំណើតនៅថ្ងៃ ២៣ សីហា ១៩៣២ នៅខេត្តស្ទឹងត្រែង។ លោកជាកូនប្រុសពៅនៃបណ្ដាបងប្អូន ៤ នាក់ ប្រុស ២ ស្រី ២ របស់លោក ស៊ីន-លាង និងអ្នកស្រី ស៊ីន ប៊ុនលឿ ដែលជាកូនកាត់ឡាវ ចិន។ លោកឪពុករបស់លោក ជាឆ្មាំយាមពន្ឋនាគារនៅខេត្តបាត់ដំបង និងជាទាហានបដិវដ្តន៍ប្រឆាំងអាណានិគមបារាំង។ លោកឪពុករបស់លោក បានលាចាកលោក ដោយជំងឺ ហើយម្តាយរបស់លោក ក៏រៀបការម្តងទៀត ដែលអាពាហ៍ពិពាហ៍ក្រោយនេះបន្សល់ទុកនូវកូន ២ នាក់ទៀត។ លោក ស៊ីន-ស៊ីសាមុត បានចូលរៀននៅសាលាបឋមសិក្សាទីរួមខេត្តស្ទឹងត្រែង ពេលអាយុ ៥ ឆ្នាំ។ លោកជាក្មេងល្អ និងទទួលបានការស្រឡាញ់ចូលចិត្តពីគ្រូនិងមិត្តរួមថ្នាក់។ លោកមាននិស្ស័យជាមួយសិល្បៈ តាំងពីអាយុ ៦ ឬ ៧ ឆ្នាំ ដោយចូលចិត្តកូតទ្រ ដេញម៉ង់ដូលីន និងចាប៉ី។ ជាញឹកញាប់ លោកត្រូវបានសាលាសុំឲ្យលេងម៉ង់ដូលីនក្នុងពិធីបុណ្យផ្សេងៗ នៅសាលា។ កាលពីកុមារ លោកជាក្មេងសុភាព ស្រគត់ស្រគំ ចិត្តល្អ និងចេះអាណិតអាសូរអ្នកដទៃ។ គេនិយាយថា លោកនិយាយទៅកាន់មនុស្សគ្រប់គ្នាដោយសំដីទន់ភ្លន់និងផ្អែមល្ហែម ។ លោកតែងទៅលេងវត្តនៅក្បែរផ្ទះជាញឹកញាប់ និងបាននិយាយលេងជាមួយព្រះសង្ឃនាពេលទំនេរ។ លោកមាននិស្ស័យនឹងព្រះពុទ្ធឋសាសនា ដោយលោកបានសុំរៀនភាសាបាលីពីភិក្ខុមួយអង្គ ។ លោកចូលចិត្តអានសៀវភៅ ទាត់បាល់ និងបង្ហោះខ្លែង។ ចំពោះការបរិភោគ ចូលចិត្តញ៉ាំតែម្ហូបគោក មានសាច់ មិនចូលចិត្តញ៉ាំបន្លែទេ។ ពងទាចៀនជាម្ហូប ដែលលោកចូលចិត្តញ៉ាំជាប្រចាំ ។ លោកបញ្ចប់ការសិក្សាចំណេះទូទៅ នៅឆ្នាំ ១៩៥១ ហើយក៏បានបន្តការសិក្សានៅសាលាវេជ្ជសាស្ត្រនៅភ្នំពេញដោយស្នាក់នៅជាមួយឪពុកមារបស់លោក។ ទោះជាមមាញឹកនឹងកិច្ចការរៀនសូត្រនៅសាលាវេជ្ជសាស្ត្រយ៉ាងណាក៏ដោយ លោកនៅអាចឆ្លៀតពេលទំនេរ ដើម្បីរៀនច្រៀង និងនិពន្ធបទភ្លេងដែរ។ ក្នុងកំលុងពេលនោះ លោកកម្រចេញទៅដើរលេងខាងក្រៅណាស់ ដោយសារប្រាក់ឧបត្ថម្ភពីមាតាបិតាលោក គ្រប់គ្រាន់ល្មមសម្រាប់ចាយវាយក្នុងការសិក្សាប៉ុណ្ណោះ។ ហេតុនេះ លោកតែងចំណាយពេលទំនេររបស់លោក ដើម្បីសិក្សាបទភ្លេងនិងហាត់ច្រៀង។ ដោយមានការគាំទ្រពីមិត្តភក្ដិ ដូចកាលពីនៅបឋមសិក្សាឋានដែរ លោកចាប់ផ្តើមល្បីនៅសាលារបស់លោកថា ជាអ្នកមានទេពកោសល្យខាងតន្ត្រីនិងចម្រៀង ហើយលោកត្រូវបានគេសុំឲ្យច្រៀងនៅរាល់កម្មវិធីរបស់សាលា។ នៅឆ្នាំដដែលនោះ លោកបានបង្កើតក្រុមតន្ត្រីមួយឈ្មោះថា ព្រះច័ន្ទរស្មី ដែលមានសមាជិក ៩ នាក់។ មិនយូរប៉ុន្មានក្រោយមក ក្រុមតន្ត្រីរបស់លោក ទទួលបានការគាំទ្រពេញនិយមពីសំណាក់ប្រជាពលរដ្ឋក្រុងភ្នំពេញ ។ ដោយមានភាពល្បីល្បាញនេះ នៅដើមឆ្នាំ ១៩៥៣ ក្រុមតន្ត្រីរបស់លោក ត្រូវបានវិទ្យុជាតិអញ្ជើញឲ្យចូលប្រគំរួមជាមួយក្រុមតន្ត្រីវិទ្យុជាតិ ឈ្មោះ រាជសីហ៍។ ពេលកិត្តិសព្ទរបស់លោកចាប់ផ្ដើមល្បីពាសពេញភ្នំពេញ លោកក្លាយជាអ្នកចម្រៀងពាក់កណ្ដាលអាជីព ដោយជារឿយៗ លោកតែងចេញច្រៀងតាមវិទ្យុនិងពិធីមង្គលការផ្សេងៗ។ ជាអកុសល មាតាបិតារបស់លោក មិនសប្បាយចិត្តនឹងឮលោកច្រៀងតាមវិទ្យុទេ។ មាតាបិតារបស់លោក ចង់ឲ្យលោកក្លាយជាវេជ្ជបណ្ឌិត និងបារម្ភថា ចម្រៀងនឹងរំខានដល់ការសិក្សារបស់លោក។ ប៉ុន្តែ វាសនាបានចារថា លោក ស៊ីន ស៊ីសាមុត ត្រូវតែក្លាយជាអ្នកចម្រៀង ទោះជាមានការជំទាស់ពីគ្រួសារយ៉ាងណាក៏ដោយ។អាជីពជាសិល្បករ
ពេលដែលកម្ពុជាបានទទួលឯករាជ្យបរិបូរណ៍ពីបារាំងនៅឆ្នាំ ១៩៥៣ លោកចាប់ផ្តើមអាជីពជាសិល្បកររបស់លោក ដោយក្លាយជាអ្នកចម្រៀងប្រចាំអោយ ស្ថានីយ៍វិទ្យុជាតិ។ លោកបន្តការសិក្សាវេជ្ជសាស្ត្ររហូតដល់ចប់ និងចូលបម្រើការងារនៅមន្ទីរពេទ្យព្រះកេតុមាលា។ លោក ស៊ីន ស៊ីសាមុត និពន្ធបទភ្លេងដោយប្រើម៉ង់ដូលីន។ បទចម្រៀងរបស់លោកជាទូទៅ មានលក្ខណៈមនោសញ្ចេតនា លន្លង់លន្លោច ដោយឆ្លុះបញ្ចាំងអំពីស្នេហា សុភមង្គល ឈឺចាប់ និងស្រមើស្រមៃ។ ទេពកោសល្យសិល្បៈ របស់លោកបានដោយការព្យាយាមដុសខាត់ទេពកោសល្យពីកំណើតរបស់លោក។ គេនិយាយថា លោកបានប្រើប្រាស់វចនានុក្រមដល់ទៅ ៣ ដោយគ្រាន់តែចង់មើល តើពាក្យមួយសរសេរត្រឹមត្រូវឬអត់ ក្នុងភាសាខ្មែរ សំស្ក្រឹត និងបាលី។ ចម្រៀងភាគច្រើនរបស់លោក ផ្អែកលើជីវិតពិតនិងអារម្មណ៍របស់អ្នកស្ដាប់។ មិត្តអ្នកស្ដាប់ តែងតែយករឿងរ៉ាវផ្ទាល់ខ្លួនគេ មានទាំងស្នេហានិងការបាត់បង់ សប្បាយ និងឈឺចាប់ សម្រាប់ឲ្យលោក ស៊ីន ស៊ីសាមុត និពន្ធចម្រៀង ដោយផ្អែកលើរឿងពិតនេះ។ ហេតុនេះ អត្ថន័យក្នុងចម្រៀងរបស់លោក ភាគច្រើនជារឿងពិតរបស់មិត្តអ្នកស្ដាប់របស់លោក។ ពេលដែលលោកច្រៀង គ្រប់ពាក្យគ្រប់ម៉ាត់ គឺច្បាស់ៗ មួយៗ។ លោកតែងប្រយ័ត្នក្នុងការបញ្ចេញសំឡេងអោយត្រឹមត្រូវតាមការសរសេរ ដោយមិនប្រើសំនៀងក្នុងភាសានិយាយទេ។ សំនៀងដ៏ក្រអួនមានទឹកដម ហើយអាចបត់បែនកាច់កុងតាមតែលោកចង់បាន មិនភ្លាត់មិនភ្លាវ ហើយខ្យល់សំនៀងដាក់ត្រូវតាមអត្ថន័យបទនីមួយៗ ប្លែកៗ គ្នាទៀតផង។ ចំណុចលេចធ្លោមួយទៀតនៃសំនៀងរបស់លោក គឺ ណែន ពីរោះ ច្បាស់ គ្មានបន្លំ គ្មានលួចបំភ័ន្តអ្នកស្តាប់មួយពាក្យ ឬមួយឃ្លាណាឡើយ។ សូរសព្ទសំនៀង ដែលលោកបន្លឺពេញចំជាពាក្យខ្មែរត្រូវតាមអក្ខរាវិរុទ្ធ ហើយអ៊ឺនសំឡេងទៀតសោត ទោះជាដាក់ទាបឬលើកខ្ពស់ ក៏លោករក្សាបាននូវកម្រិតសំឡេងដដែលហាក់គ្មានប្រឹងបង្ខំបន្តិចណាឡើយ ។ស្ថានភាពសិល្បៈតន្ត្រីនៅទសវត្សរ៍ ៦០
នៅឆ្នាំ ១៩៦៣ លោក ស៊ីន ស៊ីសាមុត ចាប់ផ្តើមថតចម្រៀងអោយផលិតកម្មវត្តភ្នំ។ បទចំប៉ាបាត់ដំបង បានឆក់យកបេះដូងអ្នកស្តាប់នៅទូទាំងប្រទេស។ នៅក្នុងបទសម្ភាសន៍មួយរៀបចំឡើងនៅឆ្នាំ ១៩៧១ ដោយទូរទស្សន៍សាធារណរដ្ឋ អ្នកសម្ភាសន៍លោកបានរំលឹកឡើងថា បទចំប៉ាបាត់ដំបង នេះជាបទដំបូងគេបង្អស់ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍នេះ ដើម្បីអបអរសាទរពិធីសម្ភោធស្ថានីយ៍របស់ខ្លួននៅឆ្នាំ១៩៦៥។ កិត្តិសព្ទរបស់លោកឡើងដល់កំពូលនៅពាក់កណ្តាលទសវត្សរ៍៦០។ លោកបានចូលរួមថតបទចម្រៀងថ្វាយព្រះបាទនរោត្តម សីហនុ ដូចជា បទរាត្រីដែលបានជួបភ័ក្រ និង បទភ្នំពេញ។ នៅចុងទសវត្សរ៍៦០ និងដើមទសវត្សរ៍៧០ លោកចាប់ផ្តើមថតបទចម្រៀងដាក់ក្នុងភាពយន្តពេញនិយមមួយចំនួននាសម័យនោះ មាន រឿងអនអើយស្រីអន រឿងទិព្វសូដាច័ន្ទ និង រឿងថាវរីមាសបង។ ក្នុងរឿងពៅឈូកស ដឹកនាំថតដោយលោក ទា លឹមកាំង សំដែងដោយ លោក ជា យុទ្ធថន និង អ្នកស្រី ឌី សាវ៉េត បទនាវាជីវិត របស់លោក ស៊ីន ស៊ីសាមុត កាន់តែធ្វើអោយផ្ទៃរឿងកាន់តែកម្សត់។ បទនាវាជីវិត បន្ទរឡើងនៅក្នុងឈុតសង្វាត សំដែងដោយ លោក ជា យុទ្ធថន ចេញទូកចាកចោលនាងពៅឈូកស សំដែងដោយអ្នកស្រី ឌី សាវ៉េត អោយនៅកណ្តោចកណ្តែង។ នៅក្នុងជីវិតសិល្បៈរបស់លោក លោកធ្លាប់ថតបទចម្រៀងឆ្លងឆ្លើយជាមួយអ្នកចម្រៀងស្រីជាច្រើនមានដូចជា អ្នកស្រី ម៉ៅ សារ៉េត អ្នកស្រី កែវ សិដ្ឋា អ្នកស្រី ឈុន វណ្ណា អ្នកស្រី ហួយ មាស អ្នកស្រី រស់ សេរីសុទ្ធា និង អ្នកស្រី ប៉ែន រ៉ន។ អ្នកស្រី ម៉ៅ សារ៉េត ជាអ្នកចម្រៀងស្រីដែលមានឈ្មោះល្បីទូទាំងប្រទេសដំបូងគេចាប់ពីកម្ពុជាបានឯករាជ្យ។ បទចម្រៀងល្បីរបស់អ្នកស្រីគឺ បទសំបុត្រក្រោមខ្នើយ និងបទអោយអូនអស់ចិត្ត។ អ្នកស្រី ប៉ែន រ៉ន ចាប់ផ្តើមថតចម្រៀងជាមួយលោក ស៊ីន ស៊ីសាមុត នៅឆ្នាំ ១៩៦៦។ អ្នកស្រី រស់ សេរីសុទ្ធា ចាប់អាជីពសិល្បៈករនៅឆ្នាំ ១៩៦៧ ជាមួយនឹងបទស្ទឹងខៀវ។ សំឡេងស្រួយស្រេះរបស់អ្នកស្រីសក្តិសមឥតខ្ចោះជាមួយសំឡេងធ្ងន់ក្រអួនរបស់លោក ស៊ីន ស៊ីសាមុត។
ទសវត្សរ៍ ៧០
ប្រជាប្រិយភាពរបស់លោក ស៊ីន ស៊ីសាមុត បានធ្វើអោយលោកមិនអាចនិពន្ឋបទភ្លេងអោយទាន់តម្រូវការអ្នកគាំទ្រលោក។ ហេតុនេះលោកក៏ចាប់ផ្តើមយកបទរបស់កវីផ្សេងទៀតមកច្រៀង។ ដំបូងលោកច្រៀងបទនិពន្ធរបស់ លោក ពៅ ស៊ីផូ លោក ស្វាយ សំអឿ លោក ម៉ា ឡៅពី លោក មែរ ប៊ុន មិត្តស្និទស្នាលរបស់លោក និងលោក ហាស់ សាឡន។ ពីឆ្នាំ ១៩៧០ដល់ឆ្នាំ ១៩៧៥ ភាគច្រើនលោកច្រៀងបទនិពន្ធដោយលោកវ៉ោយ ហូរ។ ទោះជាលោកច្រៀងបទដែលនិពន្ធដោយអ្នកដទៃ បទចម្រៀងរបស់លោកនៅតែមានប្រជាប្រិយភាព។ ព្រមជាមួយបទចម្រៀងផ្ទាល់ខ្លួន លោកក៏បានយកទំនុកភ្លេងបរទេសមកច្រៀងជាខ្មែរដែរ។ ដូចជា បទឆ្នាំមុន និងបទស្នេហ៍ឆ្លងវេហា ដែលយកពីថៃ បទបងនៅតែចាំអូន តាមលំនាំបទ បទខ្ញុំស្រលាញ់ស្រីតូច។ ក្រៅពីនោះលោកតែងបទដោយខ្លួនឯង ដែលមានរឿងខ្លះជារឿងផ្ទាល់របស់លោក មានបទខ្លះជារបស់មិត្តភក្តិ មកដំណាលប្រាប់លោកឱ្យលោកតែងឱ្យគេ។ ហេតុនេះហើយទើបរៀងរាល់ថៃ្ងតាំងពីព្រឹកព្រលឹមគឺ មានមនុស្សអង្គុយចាំលោកនៅមុខផ្ទះរួចជាស្រេច ដើម្បីសុំឱ្យជួយលោកតែងបទពីជីវិតឬពីការឈឺចាប់ណាមួយរបស់គេ។ ចំពោះសំណូមពរនេះ លោកតែងដោះស្រាយឱ្យជាហូរហែដែរ ទើបបទរបស់លោកភាគច្រើនវាខ្លីមួយបទមែន តែវាបានឆ្លុះបញ្ចាំងឱ្យឃើញពីវិបត្តិមួយយ៉ាងធំ ពីព្រឹត្តិការណ៍ធំណាមួយឬពីដំណើរជីវិតរបស់មនុស្សម្នាក់តាំងពីដើមរហូតដល់ចប់ ហើយពោរពេញដោយមនោសញ្ចោតនាយ៉ាងជ្រាលជ្រៅទៀតផង។ នៅក្រោយមកទៀត លោកស៊ីន ស៊ីសាមុតថតអាល់ប៊ុមអោយផលិតកម្មច័ន្ទឆាយា និងផលិតកម្មហេងសេង។ លោកក៏សរសេរចម្រៀងអោយផលិតកម្មភាពយន្តផ្សេងៗផងដែរ។ រហូតមកទល់ឆ្នាំ១៩៧២ លោកបានលក់ចម្រៀងជាង១ពាន់បទអោយផលិតកម្មនានា។ រហូតដល់ការដួលរលំនៃសាធារណរដ្ឋខ្មែរនៅឆ្នាំ១៩៧៥ លោកបានថតចម្រៀងប្រហែល១ពាន់បទទៀត។ បន្ទាប់ពីរដ្ឋប្រហារថ្ងៃទី១៨ មីនា ១៩៧០ លោកស៊ីន-ស៊ីសាមុតបានចាកចោលវង់ភ្លេងព្រះរាជទ្រព្យ ទៅការិយាល័យទី៥នៃក្រសួងអគ្គសេនាធិការកងទ័ពជាតិសាធាណរដ្ឋខ្មែរ។ លោកបានធ្វើការនៅការិយាល័យទី៥រយៈពេល១ឆ្នាំ រួចក៏ចូលក្នុងក្រុមតន្ត្រីក្រសួងក្នុងឋានៈជាអនុសេនីយ៍ទោ។ នៅមុនពេលខ្មែរក្រហមកាន់កាប់ លោកបានឡើងឋានៈដល់អនុសេនីយ៍ឯក។ នៅសម័យលន់នល់ លោកចាប់ផ្តើមច្រៀងចម្រៀងឃោសនាអោយសាធារណរដ្ឋខ្មែរ។ នៅក្នុងកម្មវិធីទូរទស្សន៍នៅឆ្នាំ១៩៧១ លោកច្រៀងបទគាំទ្ររបបសាធារណរដ្ឋ ក្នុងសម្លៀកបំពាក់យោធាដោយពាក់មួកកន្តិបបិតបាំងថ្ងាសឆកបន្តិចរបស់លោក។ លោកបានរៀបអាពាហ៍ពិពាហ៍ជាថ្មីម្តងទៀតជាមួយអ្នករាំរបាំព្រះរាជទ្រព្យម្នាក់។ នៅពេលខ្មែរក្រហមវាយបានភ្នំពេញនៅខែមេសា ១៩៧៥ លោកត្រូវបានគេជម្លៀសចេញពីក្រុងជាមួយប្រជាពលរដ្ឋរាប់លានអ្នកទៀត។ លោកត្រូវពួកខ្មែរក្រហមសម្លាប់បន្ទាប់ពីលោកថតបទចម្រៀងអោយពួកវារួចហើយ។លោកស៊ីន-ស៊ីសាមុត មិនដែលមានទំនាក់ទំនងស្នេហាអោយបានច្បាស់លាស់ជាមួយអ្នកណាទេ។ ដោយសារតែលោកមានមហិច្ឆតាខ្ពស់និងបូជាខ្លួនសម្រាប់ចម្រៀង ហេតុនេះលោកមិនមានពេលសម្រាប់មានស្នេហាផ្អែមល្អែមទេ។ ទំនាក់ទំនងរបស់លោកជាមួយស្រីៗ ទំនងជាគ្រាន់តែត្រឹមជាមិត្តជាជាងស្នេហា។លោកស៊ីន ស៊ីសាមុតរៀបអាពាហ៍ពិពាហ៍២ដង។ បន្ទាប់ពីបញ្ចប់ការសិក្សាពីសាលាវេជ្ជសាស្ត្រ លោករៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី ខាវ-ថងញ៉ុត ដែលជាបងប្អូនជីជូនមួយជាមួយលោក តាមការចាត់ចែងរបស់មេបា។ ពួកលោកមានបុត្រាបុត្រី៤នាក់មានដូចជា សុិន យុទ្ធនា សុិន ច័ន្ទឆ័យា សុិន វ៉ាន់ថា សុិន ប្រាសាទសង្វា។ បន្ទាប់ពីសម័យខ្មែរក្រហម មានតែកូនស្រីម្នាក់និងកូនប្រុសម្នាក់ទេដែលរស់រានមានជីវិត។ ជីវិតគ្រួសាររបស់លោកចាប់មានភាពរកាំរកូសដោយសារសម្ពាធពីអាជីពនិងកេរ្តិ៍ឈ្មោះរបស់លោក។ ភរិយារបស់លោកបានចាកចោលលោកទៅបួសជាដូនជី ពេលលោកស្រីមានអាយុ៣០ឆ្នាំ។

Post a Comment