Header Ads

ពិធីបុកល័ក្ខ | ពិធីជីកស្រះ ឬ អណ្តូង | ពិធីប្រតប់ធ្មេញ | ពិធីកាត់ខាន់ស្លា | ពិធីយកពេលា

ពិធីបុកល័ក្ខ | ពិធីជីកស្រះ ឬ អណ្តូង | ពិធីប្រតប់ធ្មេញ | ពិធីកាត់ខាន់ស្លា | ពិធីយកពេលា



ពិធីបុកល័ក្ខ



អាចារ្យខ្ញែយកត្បាល់ និង អង្រែមកដាក់ចំកណ្តាល ពីមុខអង្កររាប។ យកកេ្មងព្រហ្មចារី ស្រី២នាក់ ប្រុស២នាក់ មកអង្គុយជុំវិញ។ អាចារ្យយកតៅ និង ថាសសំរាប់ត្រងល័ក្ខ ដាក់ក្បែរត្បាល់។ យកកូនក្អមមួយ ទឹកពេញមកដាក់ពីមុខក្មេងម្នាក់មួយៗ យកល័ក្ខជុំកន្លង់មកដាក់ក្នុងត្បាល់។ យកអំបោះពណ៌សមកចងចង្អុរដៃក្មេង ព័ទ្ធជុំវិញ កូនស្រី និង ត្បាល់៩ជុំគឺព័ទ្ធសីមា។ អាចារ្យខ្ញែឲ្យកូនស្រីយកអង្រែបុកល័ក្ខ។ ភ្លេងលេងបទប៉ុកពើកឬបទអី្វដែលមេបាបង្គាប់។ រួចអ្នកភ្លេង ៤នាក់ ដើរច្រៀងអប់រំកូនស្រីថា:បើនាងបុកល័ក្ខ ទទាក់ឲ្យខៃ មង្គលជោគជ័យសួស្តី កើតមានដល់កូនស្រីគ្រប់ពេលវេលា។ និងធ្វើកាយវិការដូចជាខ្លួនបុកល័ក្ខដែរ។ កូនស្រីបុកបានហើយអាចារ្យខ្ញែ ឲ្យជីកស្រះឬ អណ្តូងយកទឹកលាយល័ក្ខ។
ពិធីជីកស្រះ ឬ អណ្តូង៖ អ្នកភ្លេងបួននាក់ ឈរច្រៀងរៀបរាប់ ពីការជីកស្រះ ឬ អណ្តូងនោះ។ ធ្វើកាយវិការដូចជាហត់ខ្លាំងណាស់។ បានទឹកហើយយកមកឲ្យលោកមេបា។មេបាយយកទឹកលាយល័ក្ខ។ លាយរួចហើយខ្វះកន្ទោង ឲ្យកូនស្រីខ្ជាក់ល័ក្ខដាក់ក៏បញ្ជាឲ្យទៅព្រៃហេមពាន្ត រកស្លឹកធ្វើកន្ទោង។
ពិធីកាត់ស្លឹក៖ អ្នកភ្លេង ២ឬ៤ នាក់ចូលព្រៃ ត្រូវជួបឧបស័គ្គអ្វីមួយ គេរៀបចំសែនអ្នកតាព្រៃភ្នំ។ កាត់ស្លឹកបានជូនលោកមេបា។ ធ្វើកន្ទោង កន្ទោងនេះបាយខ្ញែ ជូនលោកមេបា ឲ្យរោបចំធ្វើធ្មេញ។
ពិធីធ្វើបាយព្រលឹង៖ យកដូងខ្ចីចំណាស់បន្តិច កាប់បើកលលាដ៍នារីព្រហ្មចារីម្នាក់យកអង្ករស្រូវដំណើបដាក់ស្កសរ ខ្ទិះដូងទឹកដោះគោ រួចបិទភ្ជិតទៅដុតលើចង្រកានទាល់តែឆ្អិន ។ ភ្លេងលេងបទសុរិន្ទ បួងសួងឲ្យព្រះព្រហ្មចុះមកប្រសិទ្ធិពរជួយថែរក្សាបាយព្រលឹង ឲ្យមានប្រសិទ្ធិភាពល្អ។ បាយឆ្អិនហើយអាចារ្យខ្ញែ ចាប់បួងសួងរួចយកបាយព្រលឹងបញ្ចុកកូនស្រី៣ស្លាបព្រា។ ភ្លេងលេងបទជ្រងសរសើរគុណភាពបាយព្រលឹង ថានារីណាបានហូបបាយព្រលឹងហើយ នារីបានសិរិសួស្តី ជ័យមង្គលពិតប្រាកដណាស់។ រួចមេបាឲ្យធ្វើពិធីបរសេះបញ្ជាន់ភូមិ។





ពិធីជីកស្រះ ឬ អណ្តូង

អ្នកភ្លេងបួននាក់ ឈរច្រៀងរៀបរាប់ ពីការជីកស្រះ ឬ អណ្តូងនោះ។ ធ្វើកាយវិការដូចជាហត់ខ្លាំងណាស់។ បានទឹកហើយយកមកឲ្យលោកមេបា។មេបាយយកទឹកលាយល័ក្ខ។ លាយរួចហើយខ្វះកន្ទោង ឲ្យកូនស្រីខ្ជាក់ល័ក្ខដាក់ក៏បញ្ជាឲ្យទៅព្រៃហេមពាន្ត រកស្លឹកធ្វើកន្ទោង។ គេរកអ្វីដែលមានជាតិចត់ ជូរ ល្វីង ហឺរ ប្រៃ ដូចជាល័ក្ខ ជុំអន្លង់សាច់ជូរ អំបិល ម្រេចមកស្ញោរលាយគ្នាឲ្យខាប់ ល្វីងខ្លាំង ជូរខ្លាំង ហឺរខ្លាំង។គេត្រូវរកចង្ក្រានទុកជាស្រេចសំរាប់ស្ងោរ។ ស្ងោរហើយអាចារ្យខ្ញែ ចាក់ដាក់ពែងទុកឲ្យត្រជាក់ល្មមបៀមបានរួច ឲ្យកូនស្រីបៀម ហាមមិនឲ្យលេបចូលជាដាច់ខាត។ទឹកមាត់ពេលរបៀមក៏មិនត្រូវលេបដែរ។ របៀម៣ឬ៤ នាទីឲ្យខ្ជាក់ដាក់កន្ទោង ។ ធ្វើ២ដង ទើបចប់។ សំខាន់កូនស្រីត្រូវដឹងថា អញត្រូវទទួលពាក្យ ល្វីង ជូរ ចត់ ហឺរ ប្រៃ ពីអ្នកដទៃ ជារៀងរហូត។ អញមិនត្រូវលេបចូលក្នុងពោះទេ អញបៀមខ្ជាប់ចោលនៅទីកំបាំង លុបចោលឲ្យជិតកុំឲ្យសាយភាយទៅក្រៅ។ សំខាន់មិននិយាយពីមួយទៅមួយ ដែលជាការពាំនាំពាក្យសួរចុះឡើងបណ្តាលឲ្យកើតរឿង។ រួចមេបាឲ្យមហាធ្វើពិធីប្រតប់ធ្មេញ។





ពិធីប្រតប់ធ្មេញ

គឺធ្វើធ្មេញជាប់ស្អាតល្អ អស់ពិសអស់ចង្រៃ ឧត្បាត កាឡកណ្ណី ចេញពីខ្លួន។ អាចារ្យយកចានថ្មីល្អ វាយបំបែក យកអំបែង កោសធ្មេញជាច្រើនដង រហូតធ្មេញស្អាត។ បន្ទាប់មកលោកមេបា បង្គាប់ធ្វើពីធីឲ្យបាយព្រលឹង។ពិធីធ្វើបាយព្រលឹង៖ យកដូងខ្ចីចំណាស់បន្តិច កាប់បើកលលាដ៍នារីព្រហ្មចារីម្នាក់យកអង្ករស្រូវដំណើបដាក់ស្កសរ ខ្ទិះដូងទឹកដោះគោ រួចបិទភ្ជិតទៅដុតលើចង្រកានទាល់តែឆ្អិន ។ ភ្លេងលេងបទសុរិន្ទ បួងសួងឲ្យព្រះព្រហ្មចុះមកប្រសិទ្ធិពរជួយថែរក្សាបាយព្រលឹង ឲ្យមានប្រសិទ្ធិភាពល្អ។ បាយឆ្អិនហើយអាចារ្យខ្ញែ ចាប់បួងសួងរួចយកបាយព្រលឹងបញ្ចុកកូនស្រី៣ស្លាបព្រា។ ភ្លេងលេងបទជ្រងសរសើរគុណភាពបាយព្រលឹង ថានារីណាបានហូបបាយព្រលឹងហើយ នារីបានសិរិសួស្តី ជ័យមង្គលពិតប្រាកដណាស់។ រួចមេបាឲ្យធ្វើពិធីបរសេះបញ្ជាន់ភូមិ។ ពិធីបរសេះ ៖ អាចារ្យទៅសូត្ររំងាប់ រួចបរសេះឬ ដំរីបញ្ជាន់ភូមិបណ្តេញសត្រូវ បីសាច។ អ្នកភ្លេង ៤នាក់ ឡើងឈរកាន់រូបសេះ ធ្វើពីធាងចេក ដើរប្រទក្សិណយ៉ាងស្វាហាប់ស្រែកច្រៀង ស្រែកហ៊ោរ ដូចជាស្រែកដេញសត្រូវ ដេញបីសាច។ ចុងក្រោយអ្នកច្រៀងម្នាក់ មានសំឡេងពិរោះ ស្រែកច្រៀងខ្លាំងៗនៅមុខអង្កររាបគឺនៅមុខកូនស្រី តោងខែ្សស្រែកក្លោងឡើងរួចទន្រ្ទាំជើង ខ្លាំងៗ(ពីដើមផ្ទះរនាបគេធាប់បំបាក់រនាបមួយ( ឥឡូវផ្ទះថ្ម ឬ រនាបក្តារគេត្រូវរករនាបមួយមកទុកជាស្រេច ពេលធាក់ត្រូវឲ្យបាក់មួយកំណាត់ភ្លាម បើសេះធាក់មិនបាក់នាំឲ្យមានចង្រៃ។ ចប់លោក មេបាឲ្យធ្វើពិធីកាត់ខាន់ស្លា។





ពិធីកាត់ខាន់ស្លា

អាចារ្យបញ្ជាឲ្យទៅរកផ្លែឈើ នៅព្រៃហេមពាន្ត មកជូនត្រកូលរៀមច្បង គឺញាតិខាងឪពុកម្តាយកូនស្រី។ បើបេះផ្លែឈើបានហើយ មហាពិភាក្សាជាមួយមេបា ពីបញ្ហា ៣ប្រការ ប្រាក់ ខាន់ស្លា ស្នាប់ទឹកដោះ និងផ្កាស្លា៣ តើលោកមេបា ពិសាណាមុនធ្វើណាមុនមេបាឲ្យធ្វើប្រាក់ ខាន់ស្លាមុន រួចស្នាប់ទឹកដោះ និងចងផ្កាស្លាបី។ តំលៃខាន់ស្លាមិនឯកភាពគ្នាទេ តាមតំបន់។ ពីដើមគិតតាមស័ក្តិ: រាជស័ក្តិ គឺជាប់វង្សស្តេច ប្រហែល១០៥៥០៛ ពីរជាន់មុន។ ឧត្តមស័ក្តិ គឺកូនមន្រ្តី ៩១៩០៛ ជំនាន់មុន។ បុរាណស័ក្តិ ត្រឹមក្រសួងមន្ទីរចៅហ្វាយស្រុក ៤១៤០៛ ភព្វស័ក្តិ អ្នកស្រុកធម្មតា ១៩៧០៛ ជំនាន់នោះ។ ប្រាក់ស្នាប់ទឹកដោះ​ ៖ ជាតំលៃប្រាក់មាតាចិញ្ចឹមកូន ដោយទឹកដោះ។ មេបាទទួលពីមហាហើយត្រូវជូនទៅម្តាយកូនស្រីវិញ។ បើម្តាយស្លាប់ជូនឪពុក។ បើគ្មានម្តាយឪពុកជូនអាណាព្យាបាល។ ផ្កាស្លាបី៖ យកនារីគ្រប់លក្ខណ៍មកចងជាបី ផ្កាស្លាធំឬច្បង សំរាប់សងគុំឪពុក យកផ្កាស្លា ២១ទងយកម្លូ២១សន្លឹក មករុំផ្កាស្លា យកអំបោះពណ៌ស មករុំ រួចដាក់ក្នុងស្រាពឬ កែវយកផ្លែស្លា ២១ ផ្លែមកដោតព័ទ្ធជុំវិញ។ ផ្កាស្លាកណ្តាល សងគុណម្តាយ យកផ្កាស្លា១២ទង ម្លូ១២សន្លឹកមករុំនឹងអំបោះឆៅ ពណ៌ស មករុំដាក់ក្នុងកែវ ឬ ស្រាពយកផ្លែស្លា ១២ ផ្លែដោតព័ទ្ធជុំវិញ។ ផ្កាស្លាពៅសងគុណបង យកផ្កាស្លា ៦ទង ម្លូ៦សន្លឹក ផ្លែស្លា៦ ធ្វើដូចខាងលើ។ ពេលចងផ្កាស្លាភេ្លងលេងបទនាង នក់ សំពោង ដំរីយោលដៃ។ ការចងផ្កាស្លាឲ្យចងលើផ្ទះកូនស្រីតែម្តង ចៀសវាងមេបាលំបាក។ ចំពោះប្រាក់ស្នាប់ទឹកដោះ ធ្វើយ៉ាងណាមិនឲ្យហួសសមត្ថភាព តែត្រូវយកប្រាក់នេះទៅធ្វើបុណ្យឧទ្ទិសផល យ៉ាងហោចណាស់បានប្រាក់សង្ឃទានមួយព្រឹកដែរ។ មិនមែនយក ប្រាក់ទៅទុក ទេ គឺធ្វើបុណ្យ។





ពិធីយកពេលា

ពិធីនេះមាន ៤ គឺ៖ ពេលាសត្វ ពេលាស័ព្ទអក្សរ ពេលព្រះច័ន្ទពេញវង្សឬ ពេលាព្រះអាទិត្យពេញវង្ស ពេលាជាន់ឆាយា។ ពេលាសត្វ យកពេលរំលងអាធ្រាត រហូតម៉ោង៤ កន្លះថ្មើណាក៏បាន ពេលាព្រះច័ន្ទពេញវង់ ពេលថ្ងៃរៈពេញវង់ ពេលាជាន់ឆាយា: ពេលថ្ងៃ ។ តែជាន់ឆាយានេះអាចារ្យខ្លាចណាស់មិនហ៊ានធ្វើទេ ទាល់តែអ្នកចេះកម្មដ្ឋានទើបហ៊ាន ព្រោះខ្លោចអន្តរាយតែបើបែរជាធើ្វបានល្អបំផុត។ ដល់ពេលាហើយអាចារ្យ មាតាបិតា ញាតិមិត្តទាំងកូនប្រុស អង្គុយលើកកន្ទេលបែរមុខទៅរានទេវតា មានបាយសី៣ រួត ៥រួត ៩រួត តាមរាសីកូនប្រុស ចងឆ័ត្រមួយគូ និង ប្រដាប់ផ្សេងទៀត។ អាចារ្យនាំកូនប្រុសថ្វាយបង្គំព្រះរតនត្រៃរួចឲ្យកូនទន្ទេញធម៌តាំងចិត្តបរិសុទ្ធ។ អាចារ្យសូត្រធម៌ផ្សំធាតុ ឲ្យមានលក្ខណៈល្អប្រពៃ។ ល្អហើយអាចារ្យវាយ គងជាសញ្ញាថា សុភមង្គលកើតមានហើយ។ រួចមេបាឲ្យសំពះផ្ទឹម។ពិធីសំពះផ្ទឹម៖ យកពេលាបានហើយ មហាទៅប្តឹងសូមអនុញ្ញាតធ្វើការងារបន្ត។ មេបាឲ្យហែកូនប្រុសទៅផ្ទឹម។ កូនប្រុសត្រូវត្រៀមវត្ថុមានតំលៃ តាមខ្លួនឲ្យហើយស្រេចដល់លើផ្ទះកូនស្រីកូនប្រុសឈរលើថ្ម ដែលគេរៀបទុកស្រាប់។ មហាសុំអនុញ្ញាតមេបា សូមកូនស្រីមកលាងជើងកូនប្រុស។ មេបាឲ្យកូនស្រីចេញមកលាងជើងកូនប្រុស បុរាណកំណត់ថា ប្រុសជាធាតុថ្ម ស្រីធាតុទឹកនៅជាមួយគ្នាត្រជាក់ត្រជំណាស់ ខាងស្រីរកផ្លែដូងឡៅទុកស្រេច រក សំឡីឬ កូនកន្សែងថ្មីទុកស្រេច។អ្នកដឹកដៃកូនស្រីមកមុខកូនប្រុស លុតជង្គង់សំពះកូនប្រុស។ កូនស្រីយកសំឡីឬកន្សែងជ្រលក់ទឹកដូងជូតជើងកូនប្រុស។ ជូត ៣ដង។ រួចកូនស្រីសំពះម្តងទៀត។ កូនប្រុសយក វត្ថុមានតំលៃ បំពាក់ជូនកូនស្រីជានិមិត្តរូបសុភមង្គល។ កូនស្រីចូលក្នុងវិញ។ កូនប្រុសចូល ទៅសំពះផ្កាស្លាបី គោរពជីដូនជីតា។ ពិធីសំពះផ្កាស្លា៣ កូនប្រុសអង្គុយត្រឹមត្រូវហើយ អាចារ្យពេលា បួងសួងនឹកគុណជីដូនជីតា មកជួយប្រសិទិ្ធពរជ័យ កូនប្រុសស្រី ក្នុងពេលកូនប្រុសលើកផ្កាស្លាបី គោរពលោកមេបា មាតាបិតាទាំងអស់ ។ មហាសុំអញ្ញាតឲ្យកូនស្រីសំពះផ្ទឹម។ ពិធីសុំកូនស្រីមកសំពះផ្ទឹម រាំបើកវាំងនន អ្នកភ្លេងប្រុសម្នាក់ដើរបណ្តើរច្រៀងបណ្តើរ ស្នើសូមលោមេបាតូចធំក្រមុំ កម្លោះ បើកផ្លូវឲ្យខ្លួនបានចូលទៅរាំបើកវាំងនន។ ដល់វាំងននអ្នកច្រៀងរៀបរាប់ថា«ពេលាបានហើយសូមអនមកផ្ទឹម»។ អ្នកដឹកដៃកូនស្រីត្រូវមានលក្ខណសម្បត្តិល្អណាស់ទើបបាន។


កូនស្រីអង្គុយត្រឹមត្រូវហើយ រៀបចំសែនដូនតា ពិធីសែនដូនតា គេហៅជីដូនតាជីតា ទាំងខាងស្រី ទាំងខាងប្រុស មកជួមជុំតែម្តង។ សាមីខ្លួនអង្គុយស្រួលហើយមហា អាចារ្យ មេបា ឪពុកម្តាយ អុជទៀនធូប បួងសួងបន់ស្រន់ឲ្យ វិញ្ញាណក្ខ័ន្ធ ដូនតាមកសេពសោយ ក្រយាស្ងោយ សំណែន និង ឲ្យលោកទទួលស្គាល់ អ្នកទាំងពីរជាស្វាមីភិរយា និង សូមសេចក្តីសុខចំរើន ។ រួចធើ្វពិធីចាប់ដៃផ្សំផ្គុំ។ ពិធីចាប់ដៃផ្សំផ្គុំ អាចារ្យឲ្យកូនស្រីលើកដៃសំពះផ្ទឹមគ្នា ។ អាចារ្យលុតជង្គង់អធិដ្ឋាននឹកគុណព្រះរតនត្រ័យ ព្រះឥន្ទ ព្រះព្រហ្ម ទេវតា អ្នកតា សូមមកសណ្ធិតលើបាតដៃខ្លួន។ ពេលចាប់ដៃកូនប្រុសស្រី សូមឲ្យអ្នកទាំងពីរបានសុខចំរើន អាចារ្យចាប់ដៃអ្នកទាំងពីរទន្ទឹមគ្នា ទាញដៃឲ្យអង្គុយទេ្រតលើខ្នើយ រួចហើយ ធ្វើពិធីរាំបើកបាយស្រី។ ពិធីរាំបើកបាយស្រី អ្នកភេ្លងប្រុសម្នាក់ ច្រៀងរាំបើកបាយស្រីមាន៣វគ្គ រាំហូតដាវ : អ្នកច្រៀងដៃម្ខាងកាន់ដាវ ដៃម្ខាងកាន់ស្រោម រួចហូតដាវ. ច្រៀងបញ្ជាក់ពីមហិទ្ធិរិទ្ធនៃដាវ ដែលលោកអាចារ្យប្រគល់ សំរាប់ការពារសត្រូវ។ យកសំពត់ស្បៃ ៥ហត្ថមក ក្រវាត់ច្រៀងបញ្ជាក់ចិត្តក្លាហាន របស់បុរសដែលមានដើមទ្រូង៥ហត្ថ។ រាំបើកទៀបមួយគូ: ច្រៀងបញ្ជាក់ពីគុណភាពទៀប មួយគូថាជាទៀបមានដំលែ គ្មាននរណាម្នាក់ក្រៅពីគុណភាពទៀប មួយគូថាជាទៀបមានតម្លៃ គ្មាននរណាម្នាក់ក្រៅពីលោកមេបា បញ្ជាឲ្យបើកបានទេលុះចប់ ពិធីនេះហើយ រៀបចំពិធីចងដៃកូនប្រុសស្រី។ ពិធីចងដៃកូនប្រុសស្រី មេបាតូចធំ ចាប់អំបោះសដែលគងលើមាត់ផ្តឹល មកចងដៃកូនប្រុសស្រីប្រសិទ្ធិពរជ័យ និង ទទួលថាអ្នកទាំងពីរ ពិតជាបានរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីប្រាកដមែន។ ចប់ហើយធ្វើពិធីបង្វិលពពិល។

No comments